Tuesday, August 15, 2017
អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា ត្រូវតុលាការប្រកាសសាលក្រមជាប់ពន្ធនាគារ ១ឆ្នាំ និងសំណងចំនួន ២០០លានរៀល
ជនជាប់ចោទលោក គុយ សិទ្ធិសក្តិ ដែលត្រូវតារាចម្រៀងកញ្ញា វ៉ាន់ នីឡា ប្តឹងពាក់ព័ន្ធការប្រើហិង្សា និង បង្ហោះរូបភាពអាក្រាតនោះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ដោយផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និង អោយសងសំណងជំងឺចិត្តដល់កញ្ញា វ៉ាន់ នីឡា ដែលជាដើមបណ្តឹងចំនួន ២០០លានរៀល ទោះបីជាគ្មានវត្តមានជនជាប់ចោទក្តី។ គួរបញ្ជាក់ផងដែលថាជនជាប់ចោទលោក គុយ សិទ្ធិសក្តិ ត្រូវបានកញ្ញា វ៉ាន់ នីឡា ចោទប្រកាន់ពីបទ “ហិង្សាដោយចេតនា និង ចែកចាយរូបភាពអាសអាភាស” កាលពីអំឡុងឆ្នាំ២០១៦៕
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment