Feeling

Wednesday, August 16, 2017

ពែកមី ត្រូវបានគេ Hack Account Facebook មានវីដេអូ

No comments :

តាមដំណឹងចុងក្រោយដែលផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក បានអៅយដឹងថា លោកពែកមី ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព និង មានទស្សនិកជនគាំទ្រ ពេញផ្ទៃប្រទេស បានត្រូវ Hacker ចូលចួលអាខោន Facebook បាត់ហើយកាលពីវេលាម៉ោង 2 យប់ថ្ងៃទី 15 ឈានចូលថ្ងៃ 16នេះ។
លោកបានបញ្ជាក់ថា មានគេចូលលួចបាត់ហើយ ខ្ញុំស្តាយខ្លាំងណាស់ ចឹងហើយសូមអ្នកទាំងអស់គ្នា មេត្តាជ្រាបជាដំណឹងផង ខ្លាចគេយកទៅធ្វើផ្តេសផ្តាស ប៉ះពាល់ដល់គេ ដល់ឯង ប៉ះពាល់នយោបាយ ប៉ពាល់សេចក្តីថ្លៃថ្នូររបស់សង្គមផងដែរ។
ពិសេសបើមានអ្នកមានសមត្ថភាពអាចយកអោយវិញបានសូមទំនាក់ទំនងមកលេខ 015 300007
ដែលជាលេខគាត់កាន់ផ្ទាល់។
សូមមេត្តាជួយស៊ែរ បន្តផង អាណិតគាត់ណាស់

Tuesday, August 15, 2017

អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា ត្រូវតុលាការប្រកាសសាលក្រមជាប់ពន្ធនាគារ ១ឆ្នាំ និងសំណងចំនួន ២០០លានរៀល

No comments :

ជនជាប់ចោទ​លោក គុយ​ សិទ្ធិ​សក្តិ​ ដែលត្រូវ​តារាចម្រៀងកញ្ញា​ វ៉ាន់​ នីឡា​ ប្តឹងពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា​ និង ​បង្ហោះ​រូបភាព​អាក្រាត​នោះ​ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​​ ដោយ​ផ្តន្ទា​ទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ និង​ អោយ​សង​សំណង​ជំងឺ​ចិត្ត​ដល់​កញ្ញា វ៉ាន់ នីឡា ដែលជាដើមបណ្តឹងចំនួន​ ២០០លាន​រៀល​ ទោះបីជាគ្មានវត្តមានជនជាប់ចោទក្តី។ គួរបញ្ជាក់ផងដែលថាជនជាប់ចោទលោក​ គុយ​ សិទ្ធិ​សក្តិ​ ត្រូវ​បាន​កញ្ញា វ៉ាន់ នីឡា ចោទប្រកាន់​​ពី​បទ “ហិង្សា​ដោយ​ចេតនា​ និង​ ចែកចាយ​រូបភាព​អាសអាភាស” ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​៕